គួរអោយអាណិតក្មេងៗដែរ
អោយតែម៉ែទាក់ទងអ្នកណា
គឺម៉ែបង្គាប់អោយហៅអ្នកនោះ "ប៉ា" ហើយ.
មានពេលខ្លះឃើញម៉ែសំឡុតវាយកូនពេលកូនសួរទៀតផង។
ចង់មិនចង់ក្មេងវាគិតដឹងតែវាខ្លាចឈឺ...
ពេលសប្បាយ សុខភាពល្អ ដើរទៅរកគេ សប្បាយជាមួយគេ
រាល់ពេលដើរស៊ីផឹកសប្បាយស្រែកសើចហោ
ក្តែងៗចេញមុខតែឯងក្នុងចំណោមហ្វូងមនុស្សទាំងអស់។
ញ៉ាក់ញ័រតាមចង្វាក់ភ្លេងដូចគ្មានជំពាក់អ្នកណាមួយរៀលមិនចេះក្រែងចិត្តគេ។
ជំពាក់លុយគេគ្រប់ទិស ដូចជាលុយខ្ចីពីអង្គការជាដើម។
មានលុយចាយដូចសេដ្ឋី ពេលអត់លុយមួយរៀលក្នុងកាបូបក៏គ្មានដែរ។
ពេលជួបខ្ញុំថ្ងូរថាឈឺរហូត ចុកពោះឈឺស្បូន សុទ្ធតែអោយតមរយពេលប៉ុណ្ណេះប៉ុណ្ណោះ។
ធ្លាក់ស...ថ្នាំពេទ្យទិញអោយរហូតឈឺពេលណាក៏ត្រូវចំណាយម្ភៃសាមសិបសម្រាប់
ឆ្លុះមើលរួចត្រូវទិញថ្នាំពីដប់ម្ផៃដុល្លារទៀតដែរ។
ពេលនេះកូនកំពុងតែឈឺពេញផ្ទះអត់មានអាប្រុសណាកើតក្បាលចេញមុខមកជួយក្រៅពីបងទេ។
ឬក៏គេជួយដែរតែអូនលាក់បងមិនអោយដឹងទៀត បើមានមែនម៉េចលុយបួនដប់ដុល្លារអោយពេទ្យ
ឆ្លុះកូនមើលក៏មិនមានដែរលុះត្រាតែបងអោយបានមានលុយទៅពេទ្យ?
ទៅគ្រប់កម្មវិធី ប្រកាសប្រាប់គេពេញទីនោះថាប្តីៗ
ទៅជួបទាំងយប់ថ្ងៃ ជូនទៅផ្ទះម៉ោង១១ ១២ រាល់យប់អត់មានអ្នកជិតខាងណារិះគន់ទេ
ចុះហេតុអីពេលនេះសំបូរអ្នករិះគន់ម្លេះ? រឺមួយសំបូរប្រុសៗទៅជួបដល់ផ្ទះដែរ?
បីឆ្នាំហើយតែងតែទៅររហូតមិនបញ្ហាអីទេបែរជាមាននៅពេលនេះទៅវិញ។
មិនថាយប់ស្មើណា ភ្លៀងកំពុងធ្លាក់ អោយតែឮថាឈឺ ឬចង់ញ៉ាំអីគឺទៅដល់ពេលនោះភ្លាម។
មកដល់ដំណាក់កាលនេះហើយគួរតែដល់ពេលបែកគ្នាហើយ
របស់ខ្ញុំអោយទៅមានច្រើន តែនិយាយគ្នាហើយ សុំតែស៊ីម016និងSamsungដែលកំពុងប្រើមកវិញ
ម៉េចមិនព្រមអោយ? បាននិយាយគ្នាបីមុនមកហើយតើ?
ការដែលមិនអោយវិញគឺមានបំណងពន្យាទំនាក់ទំនងឡើងវិញអោយបានយូរទៅទៀត។
ចង់និយាយថា ទាក់ទងដេកជាមួយសុទ្ធតែអ្នកគ្រាន់បើដែរ
តែទាស់ត្រង់ថាទូរស័ព្ទមួយមិនហ៊ានសុំគេសម្រាប់ប្រើ?
ត្រូវហើយ ខ្សែក ខ្សែដៃ ម៉ូតូសង់ លើកសម្រស់ទាក់ទាញគេ តែពេលនេះរលីងពីខ្លួន សឹងតែមិនហ៊ានថតរូបថ្មីបង្ហោះតាម FBទៀតផង។
រាល់ថ្ងៃនេះឃើញតែយករូបចាស់ៗយកមកបង្ហោះឡើងវិញប៉ុណ្ណោះ។
ពេលនេះជាពេលជួបនៅតែជួប ជួយនៅតែជួយ តែចាំមើលចរឹកមនុស្សពេលអត់លុយទ្រាំនៅផ្ទះបានយូរប៉ុណ្ណា?
No comments:
Post a Comment