Friday, June 24, 2016

រឿងពិត វគ្គ៣

ក្នុងរឿងព្រះវេស្សន្តរមហាជាតក,
តាជូជក់  គ្រាន់តែដើរសុំទានគេសោះធ្វើអោយអ្នកស្រុកជំពាក់បំណុលតាជូជក់។
ដោយគ្មានលុយសងតាជូជក់គេក៏ដាច់ចិត្តយកកូនខ្លួនទៅអោយតាជូជក់ធ្វើជាប្រពន្ធដើម្បីកាត់បំណុល។
ប្រពន្ធក្មេងរបស់ តាជូជក់ ឈ្មោះ នាងអាមិត្តធីតា

ឯរឿងពិតកើតមាននៅស្រុកយើងសព្វថ្ងៃក៏មិនខុសគ្នានេះដែរ។
ព្រោះតែមានបញ្ហាគ្រួសារ  ធ្វើអោយមនុស្សស្រីម្នាក់ទៅខ្ចីប្រាក់គេ ដើម្បីជួយក្រុមគ្រួសារ។
តែជីវភាពមិនអាចគេមានឱកាសរកប្រាក់សងបំណុលវិញបានទេមានតែសុខចិត្តធ្វើជាប្រពន្ធគេ
ដើម្បីគាត់ប្រាក់ដែលជំពាក់ បើមិនដូច្នេះទេ គេនឹងប្តឹងអោយសងលុយគេ បើមិនមានលុយសងទេ
នឹងត្រូវជាប់គុុុក? ត្រូវទទួលយកលក្ខ័ណ្ឌ ឈប់ទាក់ទងជាមួយមនុស្សដែលធ្លាប់ស្រលាញ់គ្នាពីមុនមក ទោះជាធ្លាប់មានទំនាក់ទំនងគ្នាពីមុនដូចប្តីប្រពន្ធហើយក៏ដោយ?
ហេតុអី សង្គមមនុស្ស អយុត្តិធ៌រសម្រាប់មនុស្សខ្លាំងម្លេះ?

ស្ទើរតែរាល់ល្ងាចខ្ញុំតែងទៅញ៉ាំបាយនៅផ្ទះមនុស្សដែលខ្លួនស្រលាញ់ ។ តែមានថ្ងៃមួយ
គេបានខ្សឹបប្រាប់ខ្ញុំថាម៉ាក់ទាស់វាយគ្នាជាមួយអ្នកជិតខាងដោយសារឿងយើងទាំងពីរ។
ចឹងចាប់ពីពេលនេះទៅបងកុំចាំបាច់មកជួបខ្ញុំនៅទីនេះអី ចាំអូនទៅជួបបងនៅក្រៅក៏បាន។
ខ្ញុំនិយាយទៅវិញថា ពីមុនយូរហើយម៉េចមិនមានអ្នកនិន្ទា ម៉េចទើបមានអ្នកនិន្ទាច្រណែននៅពេលនេះ។
បើសិនជាមានតែបងជាមនុស្សប្រុសម្នាក់មកជួបអូនរហូតដល់គេទទួលស្គាល់ថាដូចប្តីប្រពន្ធ
ទៅហើយនោះគ្មានអ្នករិះគន់ទេ លុះណាតែមានមនុស្សប្រុសផ្សេងទៀតមកចេញចូលនៅទីនេះដែរ?

ពាក្យទៅកាន់គេបែបនេះសឹងតែអោយគេតបមកកាន់ខ្ញុំមិនចេញទេ ព្រោះវាត្រូវចំសាច់រឿងពេក។

បើចង់ដឹងថាតើនឹងមានអីកើតឡើងទៀតសូមរង់ចាំអានបន្តទៀតឆាប់ៗនេះ...





No comments:

Post a Comment