Saturday, June 18, 2016

រឿងពិត វគ្គ១

យើងទាក់ទងស្នេហានឹងគ្នាគិតមកដល់ពេលនេះបីឆ្នាំហើយ តែអ្នកផ្សេងក៏លួចទាក់ទងគ្នាចឹងដែរ
តែសរសើរតួរឯកស្រីដែលចេះលាក់ការបានខ្ពស់និងបានយូរទៀតផង។
គេអោយមនុស្សប្រុសរបស់គេទាំងអស់ប្លុក Account គ្នានៅក្នុង FB. ព្រោះខ្លាចគេបង្ហោះអី
Comment ជាមួយគ្នានាំបែកការ បាត់បង់ការរកស៊ីរបស់គេ(sic)។

មានព្រឺកមួយតួរឯកស្រីដែលតែងហៅខ្ញុំថាប្តីៗ និង ហៅកូនរបស់ខ្ញុំថាកូនៗ
(ក្នុង Profile មានរូបក្មេងបីនាក់ កូនប្រុសមួយនោះជាកូនរបស់ខ្ញុំ)
បានអោយលោកម្នាក់ ដែលមាន Account FB ថា VKK.
ជីះម៉ូតូគេឌុបគេទៅញ៉ាំបាយព្រឹកនៅខាងជើងផ្សារធំថ្មី
ខ្ញុំក៏បានទៅទាន់លួចថតរូប ឆាតនិងខលសួរនាំ គេបកស្រាយប្រាប់ខ្ញុំថា
 គេជាមេនៅកន្លែងធ្វើការ។
ខ្ញុំឆាតសួរនាំជាច្រើន តែដោយគេប្រាប់ថាធ្វើការជាមួយគ្នា
របៀបបុគ្គលិកនិងថៅកែ(ហៅថាមេ)។តែតាមពិតមិនមែនទេគឺគេ
បានទាក់ទងស្នេហានិងគ្នាទៀតផង។
ក្រោយមកខ្ញុំចេះតែធ្វើហៃអើៗទៅដោយមិនបានគិតថាគេមានទំនាក់ទំនង
ស្នេហាស៊ីជំរៅនឹងគ្នាទេ ប៉ុន្តែមនុស្សប្រុសនោះគេបានទិញលេខទូរស័ព្ទថ្មីដើម្បីបំភាន់
ដានខ្ញុំក្នុងកាទាក់ទងជាមួយគ្នា។ខ្ញុំសូមបញ្ជាក់ថា​លើទូរស័ព្ទមនុស្សស្រីនោះ
ខ្ញុំដាក់ Callrecord, GPS, Find My Phone និង Find google Device ។
បានជាហ៊ានដាក់ព្រោះទាំងទូរស័ព្ទទាំងលេខ ជារបស់ខ្ញុំ
ហើយណាមួយយើងមានទំនាក់ស្នេហាគ្នាខ្ពស់បំផុតទៀតផង សូម្បីតែ
Account FB ក៏លេងមួយរួមគ្នាដែរ។
តែអ្នកប្រើក៏មិនធម្មតាដែររាល់ពេលបិទLocation និង លុបសម្លេងនិយាយចោល
កុំអោយខ្ញុំឆែកមើលទៅដឹង។
តាំងពីពេលនោះមកគេតែងដើរជាមួយមេរហូតទៅគេងនៅខេត្តខ្លះជាមួយគ្នាទៀតផង
ក្រោមឡេះថាចុះទៅធ្វើការងារនៅតាមខេត្តនោះ ដូចជាខេត្តកំពុងឆ្នាំងជាដើម។
សូមបញ្ជាក់ថាពត៌មានចេញទៅដេកតាមខេត្តទាំងនេះទាំងអស់ទទួលបានពីតួរឯកស្រី។
ព្រោះគេតែង call តាម FB ចេញពីបន្ទប់ផ្ទះសំណាក់គេដើម្បីបញ្ជាក់ថាគេអត់បានទៅណា
ជាមួយប្រុសណាទេ គឺដេកក្នុងបន្ទប់ដ៏សែនក្តៅស្អុះមួយនៅកៀនគេដើម្បីចាំទទួលការងារស្អែក។
ថ្ងៃនោះខ្ញុំបានផ្ញើលុយតាមវីង25$(ដប់ម៉ឺនអោយគេ គេយកលុយនោះប៉ាវឡានមកផ្ទះវិញម្នាក់ឯង)។
...
នៅយប់ថ្ងៃទី១៦មិថុនា២០១៦ ខ្ញុំបានណាត់តួរឯកស្រីញ៉ាំអារហាពេលព្រឹកទី១៦មិថិនា២០១៦។
តែចៃដន្យអីឃើញលោក VKK ដើរចេញពីផ្ទះទីតួរឯកស្រីទាំងព្រឹក(ម៉ោងប្រហែលជិត៧ព្រឹក)
ខ្ញុំក៏សួរគាត់ ខ្ញុំដូចប្រហែលមុខ "លោកឈ្មោះ VKK មែន?" គាត់ថា "បាទហ្នឹងហើយ"
"ខ្ញុំគឺឺ ... ត្រូវជា...  " គាត់លូកដៃមកចាប់ដៃខ្ញុំលក្ខណរាប់អានបែបស្និទ្ធស្នាល
ហើយនិយាយទាំងបង្ខំចិត្តថា រីករាយដែលបានស្គាល់គ្នា...
នៅពេលនោះតួរឯកស្រីចាប់ផ្តើមខលមកពន្យាពេលខ្ញុំកុំអាលទៅយកគេទៅញ៉ាំអី
ព្រោះខ្លាចខ្ញុំទៅទាន់វត្តមានលោក VKK ដែលកំពុនៅផ្ទះរបស់គេ...
តើលោក VKK ទៅផ្ទះតួរឯកស្រីព្រឹកនោះមានការអី? ហើយក្រោយពីបែករឿងនេះតើមានអី
នឹងកើតឡើង? នៅមានត...

បើតាមឮគេនិយាយ(ថ្មី)
ក្រុមការងារគេនឹងមានគំរោង និងមានការពិភាគ្សាគ្នា
រឿងការងាររាល់យប់ប្រហែលជាមិនមានពេលនៅផ្ទះយប់ទេ។
ហើយនឹងមានចុះទៅតាមខេត្តយូរៗថ្ងៃទៀតផង។
ព្រោះការងារនេះតម្រូវទាល់តែធ្វើអញ្ចឹង?
ចង់តែស្រែកអោយផ្អើលពិភពលោកទេ
តើមានក្រុមហ៊ុនណាលើពិភពលោកមានលក្ខ័ណ្ឌការងាចឹង?

បើតាមខ្ញុំយល់ឃើញ:
តាមពិតគេចង់អោយទៅឈរជើងនៅកំពុងឆ្នាំរយពេលយូរនោះ
ប្រហែលជាទៅនៅផ្ទះប្រុសណាម្នាក់នោះហើយ បើតាមគិតស្មាន


កុំភ្លេចរង់ចាំអាន:
មនុស្សស្រីចូលតែងខ្លួនបង្ហោះតាម FB ឬតាមបណ្ដាញសង្គមនានាៗតើដើម្បីអ្វី?
ហេតុអីបានជាយើងឃើញមនុស្សស្រីខ្លះឃើញតែចូលហាងថ្លៃ ដើរស៊ីផឹក និង តិចទៅ
កំសាន្តទីនទីនោះឬខេត្តនេះខេត្តនោះ តើបានលុយពីណាមក?
អាថ៌កំបាំងទាំងនេះ នឹងបកស្រាយជូនប្រុសៗទាំងអស់គ្នាពិចារណាតាមគួរឆាប់ៗនេះ...






No comments:

Post a Comment