សប្បាយក្លាយជាទុក្ខណាអូន
មួយរយ:ខ្លីសោះអូនដើរស៊ីចាយជាមួយគេ
រហូតដុះក្បាលពោះយ៉ាងលឿនបំផុត។
តែទន្ទឹមនឹងសប្បាយអូនបែរជាមានទុក្ខកើតឡើងចំពោះអូន
មួយពព្រិចភ្នែកអស់របស់រលីងពីខ្លួនរហូតរបស់ម៉ាក់ទៀត។
រឿងនេះបានកើតឡើងក្រោយពេលអូនដើរសប្បាយមែន?
អូនអ្នកជឿលើបាបបុណ្យដែរហេតុអីដល់ដំណាក់កាលនេះហើយអូនមិនយល់ទៀតឬ?
ការងារគេជោគជ័យគេអោយលុយភាគរយចាយ
ជារឿងធម្មតាដែលសម្រាប់អ្នកមានមុខរបរជោគជ័យ។
អូននិយាយជាមួយបងថា គេជួយរត់ការអោយប្អូនអូន
អូនគ្មានអ្វីសងគុណគេទេ គឺមានតែប្រគល់ខ្លួនអោយគេ
ចុះបើអញ្ចឹងហេតុអីបងសុំបែកពីអូន
អូនមិនព្រមបែក? អូនទាក់ទើក្នុងការសម្រេចចិត្តជ្រើសរើស
យកគេឬយកបង។
តែមនុស្សប្រុសពីរនាក់មិនអាចមានស្រី(ប្រពន្ធ)មួយរួមគ្នាទេ។
តែពេលខ្លះបងគិតថាអូនដើរធ្វើការជាមួយគេគ្រាន់ជាឡេះ
សម្រាប់ការដើរលេងរបស់អូនជាមួយគេប៉ុណ្ណោះ។
(គ្រាន់តែការគិតមិនមែនការចោទប្រកាន់ទេ)
តែបងផ្តាំអូន លះបង់ដើម្បីផលប្រយោជន៍ធំមិនមែនដើម្បី
ផលប្រយោជន៍តូចតាច ស៊ីឆ្ងាញ់ ដើរសប្បាយ បានលុយចាយ
បន្តិចបន្តួច រួចបង្អួតប្រាប់គេឯងថាអស្ចារ្យទេ។
បងហ៊ានថាលុយចាយបន្តិចបន្តួចព្រោះ
ពេលមានអាសន្នក្រៅពីលក់របស់អូនគ្មានលុយសម្រាប់ដោះទ័លទេ។
ធ្វើចិត្តអោយរឹងមាំហើយធ្វើតែងារណាដែលគាប់នឹងភ្នែកទេវតាណាអូន
No comments:
Post a Comment