Saturday, June 25, 2016

រឿងពិត វគ្គ​៦

ឆ្ងល់ ហើយមិនដឹងថា អ្នកផ្សេងចេះឆ្ងល់ចឹងអត់?
មនុស្សប្រុសពីរនាក់ស្រលាញ់ស្រីតែម្នាក់
ដោយសាការលាក់ការបានខ្ពស់របស់មនុស្សស្រី
ប្រកបដោយជំនាញនិងបទពិសោធន៍ខ្ពស់។

រថភ្លើងមិនងាយបុកគ្នាទេតែមិនប្រាកដែររត់លើផ្លូវតែមួយ
គេចមិនផុតអាចនឹងបុកគ្នាថ្ងៃណាមួយមិនខាន។

អ្វីដែលគួរកត់សំគាល់នោះ រាល់ពេលបុកគ្នាមនុស្សប្រុស
តែងពាក់មុខយក្សដាក់គ្នាហើយទុកអោយមនុស្សស្រីរួចខ្លួនរហូត?

ហេតុអីបានជាមនុស្សប្រុសមិនត្រូវរ៉ូវគ្នាសួររកខុសត្រូវពីស្រីនោះ?
ព្រោះយើងទាក់ទងជាមួយស្រីនោះសុទ្ធតែមិនដឹងថាគេនៅទំនេរ?
មានតែមនុស្សស្រីនោះទេបានដឹង។
ចឹងមនុស្សដែលមិនដឹងគ្មានកំហុសទេ
ហេតុអីចាំបាច់មើលមុខគ្នាមិនត្រង់?

យកល្អជួបមុខគ្នា​ឬខលរកគ្នាដើម្បីសួរគ្នាអោយដឹងការពិត។
ជាជាងចងគំនុំគ្នាទាំងខ្លួនអ្នកទាំងពីរមិនដែលធ្វើខុសអីជាមួយគ្នា។

ជួនកាលម្ខាងទៀតដឹងរឿងជាងខំឆាតឬខលទៅប្រាប់
បែរជាប្រុសនោះខលទៅនិយាយអាក្រក់ពីគូរបដិបក្ស
ទៅប្រាប់ស្រីនោះវិញរួចស្រីនោះក៏ពន្យុះអោយរករឿងតបវិញ។
ដោយចោទម្ខាងទៀតថាតាមស្រលាញ់គេ។គេអត់បានស្រលាញ់អ្នកម្ខាងនោះទេ។
រួចពេលនិយាយជាមួយម្នាក់ទៀតក៏ពាក្យប្រហែលគ្នានេះដែរ។
ចឹងយកមាន់ពីរដែលជាធម្មតាមិនដែលទាស់គ្នាលាបមុខអោយជល់គ្នា។
ឯស្រីតារាឯកនោះទៅអង្គុយលួចសើចហួសចិត្តចំពោះអាពីរនាក់នឹង។



No comments:

Post a Comment