Thursday, June 23, 2016

រឿងពិត វគ្គ២

ពេលស្្គាល់គ្នាដំបូង(បីឆ្នាំមុន)គិតថាគេនៅមេម៉ាយគ្មានជាប់ពាកពាន់ជាមួយមនុស្សប្រុសណាទេ
ក៏ចាប់ចិត្តទាក់ទងគ្នានាំគ្នាមើលកុន ចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា
ដូចជាខួបកំនើត អាពាហ៍ពិពាហ៍មិត្តភ័កិ្ត ជាដើម ដោយនៅចំពោះមុខអ្នកទាំងអស់
គេហៅខ្ញុំថាប្តីៗពេញមាត់។បែបនេះសម្រាប់មនុស្សប្រុសមានកាអៀនណាស់
តែចេះ​តែញញឹមមិនមាននិយាយអីទេ
(បើគិតមែនទែនទៅគឺគេចង់យកយើងទៅចេញលុយចងដៃគេជំនួសទេ)
តែថ្ងៃមួយគេប្រាប់ខ្ញុំថាត្រូវទៅខេត្តព្រះវិហារជាកន្លែងធ្វើការ
គេថាមុនចាកចេញគេបានជិះម៉ូតូឌុបមកលួចមើលខ្ញុំពីចម្ងាយជាចុងក្រោយអោយអស់ចិត្ត
តែខ្ញុំធ្វើជាមើលមិនឃើញគេ(គេបានឆាតមកប្រាប់ចឹង)។
មនុស្សស្រលាញ់គ្នា​ នៅពេលដែលបែកគ្នាតែងតែទាក់ទងគ្នាគេចមិនផុត
ចៃដន្យអីគេលេងFBមិនកើតក៏ប្រាប់លេខសម្ងាត់អោយខ្ញុំចូលសាកមើល។
តើមានរឿងអីកើតឡើ្ងងក្រោយពីទទួលបានលេខសម្ងាត់នោះ?
សូមរង់ចាំអានបន្ត

No comments:

Post a Comment