Thursday, June 30, 2016

រឿងពិត វគ្គ៩

មានល្ងាចមួយអារ័ត្នណាត់ខ្ញុំញ៉ាំនំបញ្ចុកនៅផ្សាចាស់
សួរគេថានៅណាឆ្លើយថានៅផ្ទះប្អូនទួលសង្កែ
ដល់ពេលបើកGPSមើលឃើញនៅទល់មុខ
ផ្ទះសំណាក់អាសា៊នមួយសន្ទុះខលលែងលើក
ក៏ខលលេខ០៩៧គេនៅKVTក្រោយឃ្លាំងសាំងជាមួយប្អូននិងអាណា
ចាំពេលចេញគេខលប្រាប់។យប់នោះដោយសាចង់ដឹងថាចូលផ្ទះអត់
ក៏អង្គុយចាំផ្លូវចូលផ្ទះឫស្សីកែវរហូតម៉ោង១២យប់។ខលសួរអាណា
គេថាមិនដឹងអារ័ត្នធ្វើអីខ្លះក្នុបន្ទប់karaokជាមួយគេទេព្រោះគេរវល់
តែមានបញ្ហាចេញមកក្រៅនិយាយទូរស័ព្ទរហូត។
ពេលនោះដោយសាតែខ្ញុំគិតថាអាណាជាអ្នកនាំអារ័ត្នដើរ។
គេថា "បងឯងគួរតែយល់ចិត្តប្រពន្ធបងឯងហើយ" ។
ម៉ោង១១កន្លះគេក៏ខលនៅពេលដែលខ្ញុំចាំនៅមុខផ្ទះឫស្សីកែវប្រាប់ថា
"យប់ខ្ញុំស្រវឹងខ្លាំងណាស់ខ្ញុំដេកហើយ" រួចបិទទូរស័ព្ទបាត់ឈឹងគ្រប់ប្រព័ន្ធ។
ខលទៅសួរម៉ាក់នៅឫស្សីកែវគាត់ថាអត់មានមកផ្ទះទេ។
GPSក៏មិនដំណើរការដែរប៉ុន្តែរៀបបិទអោយសញ្ញាLateset Location
ថានៅម្តុំផ្ទះសំណាក់អាស៊ាន។​ គ្រាន់តែសង្ស័យជិះកាត់ចង់
ចូលរកមើលផ្លាកម៉ូតូដែរតែមិនទាន់ដាច់ចិត្តតែកុំអោយផ្ចាស់ផ្ទះសំណាក់មានការសង្ស័យ
 បើដាច់ចិត្តចូលនឹងឃើញបាត់ហើយ។ អត់ទាន់រករឿងអីទេតែត្រូវជួលបន្ទប់ដេកនៅទីនោះមួយយប់ដែរ
ដើម្បីក្រោកអោយមុនចាប់ភស្តុតាងអោយបានកុំអោយប្រកែកទៀត។
ព្រឹកឡើងម៉ោង៨ព្រឹកទើបគេបើកទូរស័ព្ទរួចដើរចូលផ្ទះ។
អត់ឃើញយកម៉ួតូមកជាមួយទេ។
គេថាយប់មិញផឹកABCអស់បីកំប៉ុងស្រវឹងមានគេឌុបនិងអោបពីក្រោយយកទៅដេកអត់ទាំងដឹងខ្លួនផង។
ខ្ញុំក៏និយាយជាមួយគេថា រាល់ដងទោះជាស្រវឹងជាមួយអ្នកណាតែងហៅបងទៅដេកដាច់យប់ជាមួយតែ
ឥឡូវបែរជាទៅដេកដាច់យប់ជមួយគេ។ អេះអុញចង់បដិសេធន៍តែដាក់ដល់ៗចំៗទៅមិនហ៊ានតទេ។

>អត់មានអ្នកណាឆ្ងល់ទេថា ហេតុអីខ្ញុំអាចតាមដានគេកើតបើមិនមែនត្រូវជាស្អីនឹងគ្នាផង?
>ហេតុអីបានអាខោនFBប្រើរួមគ្នាបានបើអ្នកខ្លះសូម្បីប្តីប្រពន្ធនឹងគ្នាក៏គេមិនអាចអោយដឹងលេខសម្ងាត់ដែរ?
>ហេតុអីក៏ខ្ញុំនៅតែមានទំនាក់ទំនងគ្នាកើតបើមានរឿងជាមួយគ្នាមិនចេះចប់ចឹង?
>ហេតុអីបានជាអារ័ត្នលែងទៅផ្ទះសំណាក់អាស៊ានទៀតក្រោយពីខ្ញុំដឹងព្រោះពីមុនទៅទីនោះស្ទើររាល់ថ្ងៃ?
មិនបាច់ឆ្ងល់ទេថ្ងៃណាមួយអ្នកនឹងយល់មិនខាន យល់ដោយអត់ចាំបាច់មានអ្នកពន្យល់តែម្តង។

ចង់ដឹងអាថ៌កំបាំងក្នុងរយពេលគេឈប់ធ្វើការនៅនួនប្រុសមកធ្វើការរជាមួយមេគេ
មានអ្វីខ្លះកើតឡើង កុំភ្លេចតាមដានតទៅទៀត ព្រោះគ្រប់សាច់រឿងមានកំនត់ត្រា
ប្រៀងលើក្រដាសរួចហើយ។មានតែអារ័ត្នទេទើបដឹងរឿងទាំងនេះច្បាស់ជាងគេ។
***ចេះខូចតែពេលខ្លះមិនអាចលាក់នៅពេលគេសួរចំអ្វីដែលគេធ្វើពេក
ជាពិសេសគេចាញ់នៅពេលដែលគេថាអត់បានធ្វើទេ បើធ្វើស្បថអោយងាប់ចោលកូន។
តែបើគេបានធ្វើអត់ហ៊ានស្បថទេ បើស្តីអោយគ្រាន់តែនៅស្ងៀមប៉ណ្ណោះ។

ខ្ញុំមានបច្ចេកទេសម្យា៉ាងបើនិយាយចង់ដឹងរឿងអីទៅកាន់នណាម្នាក់ មិនយូរទេអ្នកនោះ
នឹងចេញអស់ពីបេះដូងគ្មានលាក់ទេ។ សូម្បីតែរឿងខ្លះអារ័ត្នចង់លាក់ខ្ញុំតែមិនយូរទេនឹង
និយាយចេញមកអស់ហើយព្រោះរាល់ពាក្យដែលខ្ញុំនិយាយទៅកាន់គេហាក់ខ្ញុំបានដឹងខ្លះៗហើយ...





Wednesday, June 29, 2016

blog នេះខ្ញុំធ្វើឡើងសម្រាប់អ្នកណាដែលខ្ញុំចង់អោយដឹង
មិនមែនមនុស្សទូទៅទេ។
ហើយក៏ចង់ប្រាប់ទៅអ្នកបានដឹងថា
រឿងអីក៏ដោយលើលោកយើងនេះមានអាថកំបាំងមិនយូរទេ
តែបើអ្នកមិនសុខចិត្ត មានប្រតិកម្មមកវិញខ្ញុំស្វាគមន៍ ខាងក្រោមក៏មាន comment សម្រាប់តបវិញដែរ ធានាថាមិនលប់ទេ រាល់comments ទាំឡាយ។

ចេះតែមានបន្តៗ ទៀតហើយ ខ្វិលអធិប្បាយ ស្តាប់លេងទៅ


Tuesday, June 28, 2016

ពេលឈឺ មានបញ្ហាត្រូវការបង ពេលសុខភាពល្អសប្បាយត្រូវការគេ?

គួរអោយអាណិតក្មេងៗដែរ
អោយតែម៉ែទាក់ទងអ្នកណា
គឺម៉ែបង្គាប់អោយហៅអ្នកនោះ "ប៉ា" ហើយ.
មានពេលខ្លះឃើញម៉ែសំឡុតវាយកូនពេលកូនសួរទៀតផង។
ចង់មិនចង់ក្មេងវាគិតដឹងតែវាខ្លាចឈឺ...
ពេលសប្បាយ សុខភាពល្អ ដើរទៅរកគេ សប្បាយជាមួយគេ
រាល់ពេលដើរស៊ីផឹកសប្បាយស្រែកសើចហោ
ក្តែងៗចេញមុខតែឯងក្នុងចំណោមហ្វូងមនុស្សទាំងអស់។
ញ៉ាក់ញ័រតាមចង្វាក់ភ្លេងដូចគ្មានជំពាក់អ្នកណាមួយរៀលមិនចេះក្រែងចិត្តគេ។
ជំពាក់លុយគេគ្រប់ទិស ដូចជាលុយខ្ចីពីអង្គការជាដើម។
មានលុយចាយដូចសេដ្ឋី ពេលអត់លុយមួយរៀលក្នុងកាបូបក៏គ្មានដែរ។
ពេលជួបខ្ញុំថ្ងូរថាឈឺរហូត​ ចុកពោះឈឺស្បូន សុទ្ធតែអោយតមរយពេលប៉ុណ្ណេះប៉ុណ្ណោះ។
ធ្លាក់ស...ថ្នាំពេទ្យទិញអោយរហូតឈឺពេលណាក៏ត្រូវចំណាយម្ភៃសាមសិបសម្រាប់
ឆ្លុះមើលរួចត្រូវទិញថ្នាំពីដប់ម្ផៃដុល្លារទៀតដែរ។

ពេលនេះកូនកំពុងតែឈឺពេញផ្ទះអត់មានអាប្រុសណាកើតក្បាលចេញមុខមកជួយក្រៅពីបងទេ។
ឬក៏គេជួយដែរតែអូនលាក់បងមិនអោយដឹងទៀត បើមានមែនម៉េចលុយបួនដប់ដុល្លារអោយពេទ្យ
ឆ្លុះកូនមើលក៏មិនមានដែរលុះត្រាតែបងអោយបានមានលុយទៅពេទ្យ?

ទៅគ្រប់កម្មវិធី ប្រកាសប្រាប់គេពេញទីនោះថាប្តីៗ
ទៅជួបទាំងយប់ថ្ងៃ ជូនទៅផ្ទះម៉ោង១១ ១២ រាល់យប់អត់មានអ្នកជិតខាងណារិះគន់ទេ
ចុះហេតុអីពេលនេះសំបូរអ្នករិះគន់ម្លេះ? រឺមួយសំបូរប្រុសៗទៅជួបដល់ផ្ទះដែរ?
បីឆ្នាំហើយតែងតែទៅររហូតមិនបញ្ហាអីទេបែរជាមាននៅពេលនេះទៅវិញ។

មិនថាយប់ស្មើណា ភ្លៀងកំពុងធ្លាក់ អោយតែឮថាឈឺ ឬចង់ញ៉ាំអីគឺទៅដល់ពេលនោះភ្លាម។
មកដល់ដំណាក់កាលនេះហើយគួរតែដល់ពេលបែកគ្នាហើយ
របស់ខ្ញុំអោយទៅមានច្រើន តែនិយាយគ្នាហើយ សុំតែស៊ីម016និងSamsungដែលកំពុងប្រើមកវិញ
ម៉េចមិនព្រមអោយ? បាននិយាយគ្នាបីមុនមកហើយតើ?
ការដែលមិនអោយវិញគឺមានបំណងពន្យាទំនាក់ទំនងឡើងវិញអោយបានយូរទៅទៀត។
ចង់និយាយថា ទាក់ទងដេកជាមួយសុទ្ធតែអ្នកគ្រាន់បើដែរ
 តែទាស់ត្រង់ថាទូរស័ព្ទមួយមិនហ៊ានសុំគេសម្រាប់ប្រើ?
ត្រូវហើយ ខ្សែក ខ្សែដៃ​  ម៉ូតូសង់ លើកសម្រស់ទាក់ទាញគេ តែពេលនេះរលីងពីខ្លួន សឹងតែមិនហ៊ានថតរូបថ្មីបង្ហោះតាម FBទៀតផង។
រាល់ថ្ងៃនេះឃើញតែយករូបចាស់ៗយកមកបង្ហោះឡើងវិញប៉ុណ្ណោះ។
ពេលនេះជាពេលជួបនៅតែជួប ជួយនៅតែជួយ តែចាំមើលចរឹកមនុស្សពេលអត់លុយទ្រាំនៅផ្ទះបានយូរប៉ុណ្ណា?




Sunday, June 26, 2016

រឿងពិត វគ្គ៨

អូនហ៊ានស្បថអោយបងទេថាអត់មានបានអីៗជាមួយលោកវុធទេរហូតពេលនេះ?
ពេលសួរសុទ្ធតែស្បថអោយងាប់ចោលកូន ម៉េចបានជាការស្បថមិនស័ក្កសីទ្ធចឹងហ្ន៎?
ចឹងអ្នកជិះឡានម៉ូតូជាមួយត្រូវប្រយ័ត្នដែរខ្លាចទទួលរងសម្បថជាមួយគេ។


ហើយទៅភលោកវុធថាឈប់ទាក់ទងជាមួយបងទៀតហើយ។
ក៏មានភគេថាបានឈប់ទាក់ទងលោកវុធដែរ
ព្រោះគេទើបឃើញអូនទៅកោះដាច់ជាមួយបងគេសួរ។

អូនថាការងារដែលអូនកំពុងធ្វើហ្នឹងអាចតម្រូវអោយដើរយប់ដើម្បី
ពិភាគ្សាគ្នាហើយមិនបានដេកផ្ទះទៀតនៅថ្ងៃក្រោយ
(ពិតទេម្ចាស់ក្រុមហ៊ុន?)ឮចឹងចង់ជួបមុខថៅកែសួរសាកមើលទៀត
ហើយអាចចុះទៅប្រចាំការនៅខេត្តផ្សេងរាប់ខែទៀតផងជាពិសេសខេត្តកំពុងឆ្នាំង។
បងបានសួរអូនថាប្តីប្រពន្ធបើធ្វើបែបនេះមានតែលែងគ្នាសិនចាំធ្វើការ?

បើអូនអត់ធ្វើការបងអោយ៥ទៅ១០ដុល្លារគ្នុងមួយថ្ងៃអូនថាចាយមិនគ្រប់ទៀត
ចុះប្រាក់ខែក្រុមហ៊ុនគេអោយប៉ុន្មានបានចេះតែសុំលុយបងចាយរហូតចឹង?

ពេលនេះការពិតត្រូវបានលាតត្រដាងហើយ។
តាមរយសម្លេងដែលបានថតទុកយកមកចាក់ស្តាប់គេនិយាយថា
មានថ្ងៃមួយ.\, គ្នាលោកវុធមានគ្នាបីនាក់រួមទាំងលោកវុធផង
(បើតាបសាកក្សីបានដឹងនិយាយ ហើយបងថតសម្លេងទុក)
អូនបាននាំសុខាទៅជាមួយចូល
ផ្ទះសំណាក់អាស៊ាន ដែលលោកវុធជួលស្នាក់នៅមួយថ្ងៃ៧ដុល្លារក្នុងបន្ទប់មួយ ។
អូនបានយកសុខាដាក់បន្ទប់មួយទុកអោយម្នាក់ដែលធាត់
នៅបន្ទប់ជាមួយហើយអូនបានចូលបន្ទប់ជាមួយលោកវុធបាត់។
លោកនោះទៅជិតសុខាហើយចាប់ចង្កេះពីក្រោយសុខា
ប្រុងរំលោភតែសុខាស្រែក រត់ចេញមកក្រៅ
(ចាំបងផ្ញើសំលេងសុខានិយាយអោយស្តាប់)

ស្រែកហៅអោយអូនជួយតែអូនសំងំក្នុងបន្ទប់ជាមួយលោកវុធជិតមួយម៉ោង
អត់ព្រមចេញមកជួយគេទេ។​ បើរឿងនេះបើដឹងដល់ប្តីសុខាអូនត្រៀមខ្លួនទៅ។

បងក៏ឆ្ងល់ដែរហេតុអីក៏ព្រឹកឡើងបើទូរស័ព្ទ(ម៉ោងប្រហែលដប់ព្រឹក)ឃើញអូននៅតែផ្ទះសំណាក់អាស៊ាន
រហូតចឹង? បងខលសួរអូនថានៅកន្លែងធ្វើការ បងស្មានតែ office ធ្វើការអូននៅទីនោះ
ថ្ងៃណាដែលអូនសុំបងថាដើរជាមួយប្អូនដាច់យប់ក៏ឃើញនៅទីនោះដែរើ
បងខំចុចយកទីតាំងតាមGoogleផ្ញើទៅអោយមើលថាអូនកំពុងនៅទីនោះប្រហែលសំងំបន្ទប់ផ្ទះសំណាក់ដែលលោកវុធស្នាក់នៅទីនោះហើយមើលទៅ។
ទម្រាំតែងសង្ស័យបើកGPSក៏តាមរកអូនទីនោះអូនក៏គេចលែងទៅទីនោះទៀតទៅ។

នៅនួនប្រុសគេដឹងគ្រប់គ្នាថាអូនបានហៅលោកវុធអោយទៅជួបម៉ាក់ប៉ាអូន
ចឹងហើយបានជាថ្មីៗនេះការដែលបងទៅញ៉ាំបាយនៅផ្ទះអូនស្ទើររាល់យប់នោះ ស្រាប់តែ
អូនថាកុំអោយទៅញឹកពេក ខ្មាសញាត្តិគេថា។ចាំអូនចេញមកជួបខាងក្រៅវិញ។
បញ្ចាក់ថាលោកវុធឧស្សាចូលផ្ទះអូនដែរ ហើយខ្លាចរទេះភ្លើងបុកគ្នា។
តែផែនដីមូលក៏ជួបគ្នាមែនក៏បែកការកាន់តែធំទៅៗនៅពេលនេះ។
បងគិតថានេះជាបាបកម្មអូនបានសាងជាមួយបង,
ទីបំផុតអូនអស់របស់ដែលបងខំជួយសន្សំបន្តិចបន្តួច
រហូតដល់របស់ដែលអូនមានពាក់ខ្សែក ខ្សែដៃ របស់អូន របស់ម៉ាក់
ម៉ូតូអស់គ្មានសល់នេះមកពីអូនស៊ីខុស។

បងមិនចង់និយាយថាកូនដែលបងចេញលុយអោយយកចេញ
ជាកូនអ្នកណាផងព្រោះមានមនុស្សច្រើននាក់ចឹង
ដេកជាមួយហើយសុទ្ធតែលាតដូចគ្នា
បាបកម្មណាស់ដែលបងអ្នកចេញលុយអោយយកចេញម្នាក់ឯង។
ពេលនេះហើយបើនៅតែព្យាយាមដាក់ជើងលើទូកពីរម្នាក់ឯងទៀត
ប្រាកដជាធ្លាក់ទឹកស្លាប់ហើយ។

បងមានបំណងទាក់ទងជាមួយ Ma La ចងដឹងរឿងខ្លះៗ
ចាំអានបន្តនឹងស្តាប់សម្លេងច្រើនទៀត




Saturday, June 25, 2016

រឿងពិត វគ្គ៧

 យប់នេះចូលទៅដល់នួនប្រុសភ្លាមមានរឿងខ្សឹបខ្សៀវ។
(25-6-2016)
អ្នមទីមួយសុខសប្បាយទេ សុខទេ
អ្នមទីពីរ ដូចបាត់មុខយូរ
អ្នមទីបី យ៉ាស រកមុខយូរហើយ
មិនដែលជួបគ្នាចឹងទៅណា?
គេដឹងថាអូនមិនមែនប្រពន្ធបងទេ
បើប្រពន្ធមិនអោយមកធ្វើការទីនេះទេ
បងសួរគេថាបើចឹងមានឃើញ
អារ័ត្នមកទីនេះទៀតអត់ចាប់ពី
ឈប់ធ្វើការទីនេះ?
ឃើញបួនប្រាំដងដែរ
មកតែជាមួយអាខ្មៅជិះអាសង់ហ្នឹង
បងឯងស្គាល់ហើយម្នាក់នោះ។
បង្ហាញរូបថតម្នាក់ចេះមែន?
បាទ!
មិនជឿរថាមានរឿងបែបនេះកើតឡើងទេ
តែបើមានមែនមានន័យថា រហូតមកដល់ពេលនេះអារ័ត្ន
ភគេថា ឈប់ទាក់ទងខ្ញុំហើយ
ភខ្ញុំថាគាត់គ្រាន់តែជាមេកន្លែងធ្វើការធម្មតាទេ
តែអ្វីដែលបានធ្វើលើសពីធម្មតាហើយ។
ថ្ងៃក្រោយបើឃើញមកពីរនាក់ហ្នឹងមកទីនេះទៀតលួចខលមកបង
បងអោយអូន៥០ដុល្លារ!!!(ក្តៅចិត្តណាស់)។

បងមានជំនឿរថាមិនមែនទើបតែមានរឿងទេ
គឺអូនមានមហិច្ឆិតាយូរហើយ
រឿងគ្រាន់តែកើតចំពេលបងតាមទាន់
ក៏ជាឡេះបកស្រាយប៉ុណ្ណោះ។
តើមានប្រុសណាមានចិត្តទ្រាំឈឺទៅមុខទៀតបាននោះ
?????????????????
យកទៅចុះបើគេស្រលាញ់អ្នកមែនមិនមែនពេលនេះហើយ
នៅតែមកដេកជាមួយអ្នកផ្សេទេ
សារធាតុមនុស្សពិបាកកែប្រែណាស់
ខ្លួនយើងខ្ពស់ថ្លៃដល់ណាក៏ដោយតែធ្វើរឿង
ដែលថោកគឺវាថោកតាមនោះដែរ។

នៅមានត...



រឿងពិត វគ្គ​៦

ឆ្ងល់ ហើយមិនដឹងថា អ្នកផ្សេងចេះឆ្ងល់ចឹងអត់?
មនុស្សប្រុសពីរនាក់ស្រលាញ់ស្រីតែម្នាក់
ដោយសាការលាក់ការបានខ្ពស់របស់មនុស្សស្រី
ប្រកបដោយជំនាញនិងបទពិសោធន៍ខ្ពស់។

រថភ្លើងមិនងាយបុកគ្នាទេតែមិនប្រាកដែររត់លើផ្លូវតែមួយ
គេចមិនផុតអាចនឹងបុកគ្នាថ្ងៃណាមួយមិនខាន។

អ្វីដែលគួរកត់សំគាល់នោះ រាល់ពេលបុកគ្នាមនុស្សប្រុស
តែងពាក់មុខយក្សដាក់គ្នាហើយទុកអោយមនុស្សស្រីរួចខ្លួនរហូត?

ហេតុអីបានជាមនុស្សប្រុសមិនត្រូវរ៉ូវគ្នាសួររកខុសត្រូវពីស្រីនោះ?
ព្រោះយើងទាក់ទងជាមួយស្រីនោះសុទ្ធតែមិនដឹងថាគេនៅទំនេរ?
មានតែមនុស្សស្រីនោះទេបានដឹង។
ចឹងមនុស្សដែលមិនដឹងគ្មានកំហុសទេ
ហេតុអីចាំបាច់មើលមុខគ្នាមិនត្រង់?

យកល្អជួបមុខគ្នា​ឬខលរកគ្នាដើម្បីសួរគ្នាអោយដឹងការពិត។
ជាជាងចងគំនុំគ្នាទាំងខ្លួនអ្នកទាំងពីរមិនដែលធ្វើខុសអីជាមួយគ្នា។

ជួនកាលម្ខាងទៀតដឹងរឿងជាងខំឆាតឬខលទៅប្រាប់
បែរជាប្រុសនោះខលទៅនិយាយអាក្រក់ពីគូរបដិបក្ស
ទៅប្រាប់ស្រីនោះវិញរួចស្រីនោះក៏ពន្យុះអោយរករឿងតបវិញ។
ដោយចោទម្ខាងទៀតថាតាមស្រលាញ់គេ។គេអត់បានស្រលាញ់អ្នកម្ខាងនោះទេ។
រួចពេលនិយាយជាមួយម្នាក់ទៀតក៏ពាក្យប្រហែលគ្នានេះដែរ។
ចឹងយកមាន់ពីរដែលជាធម្មតាមិនដែលទាស់គ្នាលាបមុខអោយជល់គ្នា។
ឯស្រីតារាឯកនោះទៅអង្គុយលួចសើចហួសចិត្តចំពោះអាពីរនាក់នឹង។



Friday, June 24, 2016

រឿងពិត វគ្គ៥

នៅពេលដែលពោពេញទៅដោយចិត្តស្មោះនឹងគ្នាគេនិយាយមកកាន់ខ្ញុំថា
ខ្ញុំនឹងនៅផ្ទះហើយសុំតែញ៉ាំបាយជាមួយគ្នារាល់ល្ងាចទៅបានហើយ។
ដោយនៅផ្ទះខ្លាចតប់ប្រមល់ ធុញថប់ក៏មានបណងអោយគេធ្វើការដើម្បីបានស្រឡះខួរក្បាលនឹងគេ។
គេថាគេមិនចេះអក្សរ រៀនមិនបានជ្រៅជ្រះទៅធ្វើការអីកើតក្រៅពី
ធ្វើនៅហាង KTV ឬលកឥវ៉ាន់តិចតួចប៉ុណ្ណោះ
ពេលមួយគេថាស្គាល់មិត្តភ័ក្តគេធ្វើនៅហាងស៊ីផឹកមួយឈ្មោះ នប្រ នៅតាមបណ្តោយផ្លូវលេខប្រាំខាងមាត់ទន្លេ។ ចង់ទៅធ្វើជាមួយគេអោយទៅអត់?ពេលយប់ចេញនៅម៉ោង១១បងទៅយកអូនផង។
គេនិយាយថា បើបងឈប់ទៅយកអូនក៏ឈប់ទៅធ្វើការដែរ(ជាសំដីពិតចេញពីមាត់គេ)
បើទៅធ្វើគ្រាន់តែរត់តុមិនអីទេកុំអោយតែរញ៉េរញ៉ៃជាមួយភ្លៀវបងព្រម។
គេក៏នាំខ្ញុំទៅជួបនិយាយលេងជាមួយថៅកែហាងនៅយប់មួយ

រាល់យប់ជិតដល់ម៉ោង១១ខ្ញុំតែងទៅរង់ចាំគេនៅមុខហាង។
ទាំងអ្នកជិតខាងទាំងប៉ូលីសប៉ុសគេឆ្ងល់ខ្ញុំក៏នាំគ្នាក៏នាំគ្នាសួរ ទៅណារាល់យប់ចឹង?
ខ្ជិលលាក់គេទៀតព្រោះដឹងអស់ហើយក៏ប្រាប់តាមត្រង់ទៅ..
...នៅមានត...

រឿងពិត វគ្គ៤

តើអ្វីដែលខ្ញុំបានធ្វើជាមួយ កែចិត្តគេបានខ្លះ?
១-ខ្ញុំបានផ្តាច់ខ្លួនគេអោយចេញឆ្ងាយពីមនុស្សឡាយបានច្រើនណាស់
ចាប់ឯកឧត្តម រដ្ខមន្ត្រី ប៉ូលីស ធ្វើការរដ្ឋ រហូតដល់ជនស៊ីវិធម្មតា
អោយតែទាក់ញ៉ែរាងស៊ីជំរៅជាមួយគេ។ភាគច្រើនត្រូវបានខ្ញុំទប់បានមុន
ដោយមិនអោយគេដឹងក៏មានដឹងដែរ។សូម្បីទំនាក់ទំនងគូរស្នេហ័ភក្តីចាស់ៗគេរាងអារខ្លះដែរ។
២-ខ្ញុំកែចិត្តគេតាំងថ្ងៃណាក៏តែងខ្លួនលាបម្សៅរាល់ថ្ងៃរហូតក្លាយមកទាល់តែមានពេល
ចាំបាច់ទៅណាបានលាបម្សៅ ជួនកាលដើរចេញក្រៅមិនបានលាបទៀតផងក៏មាន។
៣-កែគេតាំងពីមិត្តភ័ក្តនាំដើរផឹកស៊ីដាច់យប់ស្ទើររាល់ថ្ងៃមកនៅត្រឹមយូរៗដើរម្តងប៉ុណ្ណោះ។
៤-កែទម្លាប់ស្លៀកពាក់ស៊ិចស៊ី ថតរូបបញ្ចេញគល់ដោះ បង្ហោះFBអោយគេLikeបានច្រើន
និងស្រួលអោយគេទាក់ទងណាត់ជួបរហូតមកថតជិតៗឈឹងបានបង្ហោះ។ បើរូបណារាងលេចចេញ
តែគេស្រលាញ់ចង់បង្ហោះគឺគេយករូបតុក្តាបាំងនៅពេលបង្ហោះ។
មានច្រើទៀតចាំទំនេរសរសេរត...
ទីបំផុតបានត្រឹមខំលាងចានទុកអោយគេស៊ីបាយ...

បើចង់ដឹងថាតាំងពីបានស្គាល់គ្នាបានធ្វអ្វីខ្លះជាមួយគ្នា សូមកុំភ្លេចអានវគ្គបន្ត...

រឿងពិត វគ្គ៣

ក្នុងរឿងព្រះវេស្សន្តរមហាជាតក,
តាជូជក់  គ្រាន់តែដើរសុំទានគេសោះធ្វើអោយអ្នកស្រុកជំពាក់បំណុលតាជូជក់។
ដោយគ្មានលុយសងតាជូជក់គេក៏ដាច់ចិត្តយកកូនខ្លួនទៅអោយតាជូជក់ធ្វើជាប្រពន្ធដើម្បីកាត់បំណុល។
ប្រពន្ធក្មេងរបស់ តាជូជក់ ឈ្មោះ នាងអាមិត្តធីតា

ឯរឿងពិតកើតមាននៅស្រុកយើងសព្វថ្ងៃក៏មិនខុសគ្នានេះដែរ។
ព្រោះតែមានបញ្ហាគ្រួសារ  ធ្វើអោយមនុស្សស្រីម្នាក់ទៅខ្ចីប្រាក់គេ ដើម្បីជួយក្រុមគ្រួសារ។
តែជីវភាពមិនអាចគេមានឱកាសរកប្រាក់សងបំណុលវិញបានទេមានតែសុខចិត្តធ្វើជាប្រពន្ធគេ
ដើម្បីគាត់ប្រាក់ដែលជំពាក់ បើមិនដូច្នេះទេ គេនឹងប្តឹងអោយសងលុយគេ បើមិនមានលុយសងទេ
នឹងត្រូវជាប់គុុុក? ត្រូវទទួលយកលក្ខ័ណ្ឌ ឈប់ទាក់ទងជាមួយមនុស្សដែលធ្លាប់ស្រលាញ់គ្នាពីមុនមក ទោះជាធ្លាប់មានទំនាក់ទំនងគ្នាពីមុនដូចប្តីប្រពន្ធហើយក៏ដោយ?
ហេតុអី សង្គមមនុស្ស អយុត្តិធ៌រសម្រាប់មនុស្សខ្លាំងម្លេះ?

ស្ទើរតែរាល់ល្ងាចខ្ញុំតែងទៅញ៉ាំបាយនៅផ្ទះមនុស្សដែលខ្លួនស្រលាញ់ ។ តែមានថ្ងៃមួយ
គេបានខ្សឹបប្រាប់ខ្ញុំថាម៉ាក់ទាស់វាយគ្នាជាមួយអ្នកជិតខាងដោយសារឿងយើងទាំងពីរ។
ចឹងចាប់ពីពេលនេះទៅបងកុំចាំបាច់មកជួបខ្ញុំនៅទីនេះអី ចាំអូនទៅជួបបងនៅក្រៅក៏បាន។
ខ្ញុំនិយាយទៅវិញថា ពីមុនយូរហើយម៉េចមិនមានអ្នកនិន្ទា ម៉េចទើបមានអ្នកនិន្ទាច្រណែននៅពេលនេះ។
បើសិនជាមានតែបងជាមនុស្សប្រុសម្នាក់មកជួបអូនរហូតដល់គេទទួលស្គាល់ថាដូចប្តីប្រពន្ធ
ទៅហើយនោះគ្មានអ្នករិះគន់ទេ លុះណាតែមានមនុស្សប្រុសផ្សេងទៀតមកចេញចូលនៅទីនេះដែរ?

ពាក្យទៅកាន់គេបែបនេះសឹងតែអោយគេតបមកកាន់ខ្ញុំមិនចេញទេ ព្រោះវាត្រូវចំសាច់រឿងពេក។

បើចង់ដឹងថាតើនឹងមានអីកើតឡើងទៀតសូមរង់ចាំអានបន្តទៀតឆាប់ៗនេះ...





Thursday, June 23, 2016

រឿងពិត វគ្គ២

ពេលស្្គាល់គ្នាដំបូង(បីឆ្នាំមុន)គិតថាគេនៅមេម៉ាយគ្មានជាប់ពាកពាន់ជាមួយមនុស្សប្រុសណាទេ
ក៏ចាប់ចិត្តទាក់ទងគ្នានាំគ្នាមើលកុន ចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា
ដូចជាខួបកំនើត អាពាហ៍ពិពាហ៍មិត្តភ័កិ្ត ជាដើម ដោយនៅចំពោះមុខអ្នកទាំងអស់
គេហៅខ្ញុំថាប្តីៗពេញមាត់។បែបនេះសម្រាប់មនុស្សប្រុសមានកាអៀនណាស់
តែចេះ​តែញញឹមមិនមាននិយាយអីទេ
(បើគិតមែនទែនទៅគឺគេចង់យកយើងទៅចេញលុយចងដៃគេជំនួសទេ)
តែថ្ងៃមួយគេប្រាប់ខ្ញុំថាត្រូវទៅខេត្តព្រះវិហារជាកន្លែងធ្វើការ
គេថាមុនចាកចេញគេបានជិះម៉ូតូឌុបមកលួចមើលខ្ញុំពីចម្ងាយជាចុងក្រោយអោយអស់ចិត្ត
តែខ្ញុំធ្វើជាមើលមិនឃើញគេ(គេបានឆាតមកប្រាប់ចឹង)។
មនុស្សស្រលាញ់គ្នា​ នៅពេលដែលបែកគ្នាតែងតែទាក់ទងគ្នាគេចមិនផុត
ចៃដន្យអីគេលេងFBមិនកើតក៏ប្រាប់លេខសម្ងាត់អោយខ្ញុំចូលសាកមើល។
តើមានរឿងអីកើតឡើ្ងងក្រោយពីទទួលបានលេខសម្ងាត់នោះ?
សូមរង់ចាំអានបន្ត

Saturday, June 18, 2016

រឿងពិត វគ្គ១

យើងទាក់ទងស្នេហានឹងគ្នាគិតមកដល់ពេលនេះបីឆ្នាំហើយ តែអ្នកផ្សេងក៏លួចទាក់ទងគ្នាចឹងដែរ
តែសរសើរតួរឯកស្រីដែលចេះលាក់ការបានខ្ពស់និងបានយូរទៀតផង។
គេអោយមនុស្សប្រុសរបស់គេទាំងអស់ប្លុក Account គ្នានៅក្នុង FB. ព្រោះខ្លាចគេបង្ហោះអី
Comment ជាមួយគ្នានាំបែកការ បាត់បង់ការរកស៊ីរបស់គេ(sic)។

មានព្រឺកមួយតួរឯកស្រីដែលតែងហៅខ្ញុំថាប្តីៗ និង ហៅកូនរបស់ខ្ញុំថាកូនៗ
(ក្នុង Profile មានរូបក្មេងបីនាក់ កូនប្រុសមួយនោះជាកូនរបស់ខ្ញុំ)
បានអោយលោកម្នាក់ ដែលមាន Account FB ថា VKK.
ជីះម៉ូតូគេឌុបគេទៅញ៉ាំបាយព្រឹកនៅខាងជើងផ្សារធំថ្មី
ខ្ញុំក៏បានទៅទាន់លួចថតរូប ឆាតនិងខលសួរនាំ គេបកស្រាយប្រាប់ខ្ញុំថា
 គេជាមេនៅកន្លែងធ្វើការ។
ខ្ញុំឆាតសួរនាំជាច្រើន តែដោយគេប្រាប់ថាធ្វើការជាមួយគ្នា
របៀបបុគ្គលិកនិងថៅកែ(ហៅថាមេ)។តែតាមពិតមិនមែនទេគឺគេ
បានទាក់ទងស្នេហានិងគ្នាទៀតផង។
ក្រោយមកខ្ញុំចេះតែធ្វើហៃអើៗទៅដោយមិនបានគិតថាគេមានទំនាក់ទំនង
ស្នេហាស៊ីជំរៅនឹងគ្នាទេ ប៉ុន្តែមនុស្សប្រុសនោះគេបានទិញលេខទូរស័ព្ទថ្មីដើម្បីបំភាន់
ដានខ្ញុំក្នុងកាទាក់ទងជាមួយគ្នា។ខ្ញុំសូមបញ្ជាក់ថា​លើទូរស័ព្ទមនុស្សស្រីនោះ
ខ្ញុំដាក់ Callrecord, GPS, Find My Phone និង Find google Device ។
បានជាហ៊ានដាក់ព្រោះទាំងទូរស័ព្ទទាំងលេខ ជារបស់ខ្ញុំ
ហើយណាមួយយើងមានទំនាក់ស្នេហាគ្នាខ្ពស់បំផុតទៀតផង សូម្បីតែ
Account FB ក៏លេងមួយរួមគ្នាដែរ។
តែអ្នកប្រើក៏មិនធម្មតាដែររាល់ពេលបិទLocation និង លុបសម្លេងនិយាយចោល
កុំអោយខ្ញុំឆែកមើលទៅដឹង។
តាំងពីពេលនោះមកគេតែងដើរជាមួយមេរហូតទៅគេងនៅខេត្តខ្លះជាមួយគ្នាទៀតផង
ក្រោមឡេះថាចុះទៅធ្វើការងារនៅតាមខេត្តនោះ ដូចជាខេត្តកំពុងឆ្នាំងជាដើម។
សូមបញ្ជាក់ថាពត៌មានចេញទៅដេកតាមខេត្តទាំងនេះទាំងអស់ទទួលបានពីតួរឯកស្រី។
ព្រោះគេតែង call តាម FB ចេញពីបន្ទប់ផ្ទះសំណាក់គេដើម្បីបញ្ជាក់ថាគេអត់បានទៅណា
ជាមួយប្រុសណាទេ គឺដេកក្នុងបន្ទប់ដ៏សែនក្តៅស្អុះមួយនៅកៀនគេដើម្បីចាំទទួលការងារស្អែក។
ថ្ងៃនោះខ្ញុំបានផ្ញើលុយតាមវីង25$(ដប់ម៉ឺនអោយគេ គេយកលុយនោះប៉ាវឡានមកផ្ទះវិញម្នាក់ឯង)។
...
នៅយប់ថ្ងៃទី១៦មិថុនា២០១៦ ខ្ញុំបានណាត់តួរឯកស្រីញ៉ាំអារហាពេលព្រឹកទី១៦មិថិនា២០១៦។
តែចៃដន្យអីឃើញលោក VKK ដើរចេញពីផ្ទះទីតួរឯកស្រីទាំងព្រឹក(ម៉ោងប្រហែលជិត៧ព្រឹក)
ខ្ញុំក៏សួរគាត់ ខ្ញុំដូចប្រហែលមុខ "លោកឈ្មោះ VKK មែន?" គាត់ថា "បាទហ្នឹងហើយ"
"ខ្ញុំគឺឺ ... ត្រូវជា...  " គាត់លូកដៃមកចាប់ដៃខ្ញុំលក្ខណរាប់អានបែបស្និទ្ធស្នាល
ហើយនិយាយទាំងបង្ខំចិត្តថា រីករាយដែលបានស្គាល់គ្នា...
នៅពេលនោះតួរឯកស្រីចាប់ផ្តើមខលមកពន្យាពេលខ្ញុំកុំអាលទៅយកគេទៅញ៉ាំអី
ព្រោះខ្លាចខ្ញុំទៅទាន់វត្តមានលោក VKK ដែលកំពុនៅផ្ទះរបស់គេ...
តើលោក VKK ទៅផ្ទះតួរឯកស្រីព្រឹកនោះមានការអី? ហើយក្រោយពីបែករឿងនេះតើមានអី
នឹងកើតឡើង? នៅមានត...

បើតាមឮគេនិយាយ(ថ្មី)
ក្រុមការងារគេនឹងមានគំរោង និងមានការពិភាគ្សាគ្នា
រឿងការងាររាល់យប់ប្រហែលជាមិនមានពេលនៅផ្ទះយប់ទេ។
ហើយនឹងមានចុះទៅតាមខេត្តយូរៗថ្ងៃទៀតផង។
ព្រោះការងារនេះតម្រូវទាល់តែធ្វើអញ្ចឹង?
ចង់តែស្រែកអោយផ្អើលពិភពលោកទេ
តើមានក្រុមហ៊ុនណាលើពិភពលោកមានលក្ខ័ណ្ឌការងាចឹង?

បើតាមខ្ញុំយល់ឃើញ:
តាមពិតគេចង់អោយទៅឈរជើងនៅកំពុងឆ្នាំរយពេលយូរនោះ
ប្រហែលជាទៅនៅផ្ទះប្រុសណាម្នាក់នោះហើយ បើតាមគិតស្មាន


កុំភ្លេចរង់ចាំអាន:
មនុស្សស្រីចូលតែងខ្លួនបង្ហោះតាម FB ឬតាមបណ្ដាញសង្គមនានាៗតើដើម្បីអ្វី?
ហេតុអីបានជាយើងឃើញមនុស្សស្រីខ្លះឃើញតែចូលហាងថ្លៃ ដើរស៊ីផឹក និង តិចទៅ
កំសាន្តទីនទីនោះឬខេត្តនេះខេត្តនោះ តើបានលុយពីណាមក?
អាថ៌កំបាំងទាំងនេះ នឹងបកស្រាយជូនប្រុសៗទាំងអស់គ្នាពិចារណាតាមគួរឆាប់ៗនេះ...






Sunday, June 5, 2016

បណ្តាំបង ចំពោះអូន

សប្បាយក្លាយជាទុក្ខណាអូន

មួយរយ:ខ្លីសោះអូនដើរស៊ីចាយជាមួយគេ
រហូតដុះក្បាលពោះយ៉ាងលឿនបំផុត។
តែទន្ទឹមនឹងសប្បាយអូនបែរជាមានទុក្ខកើតឡើងចំពោះអូន
មួយពព្រិចភ្នែកអស់របស់រលីងពីខ្លួនរហូតរបស់ម៉ាក់ទៀត។
រឿងនេះបានកើតឡើងក្រោយពេលអូនដើរសប្បាយមែន?

អូនអ្នកជឿលើបាបបុណ្យដែរហេតុអីដល់ដំណាក់កាលនេះហើយអូនមិនយល់ទៀតឬ?

ការងារគេជោគជ័យគេអោយលុយភាគរយចាយ
ជារឿងធម្មតាដែលសម្រាប់អ្នកមានមុខរបរជោគជ័យ។

អូននិយាយជាមួយបងថា គេជួយរត់ការអោយប្អូនអូន
អូនគ្មានអ្វីសងគុណគេទេ គឺមានតែប្រគល់ខ្លួនអោយគេ
ចុះបើអញ្ចឹងហេតុអីបងសុំបែកពីអូន
អូនមិនព្រមបែក? អូនទាក់ទើក្នុងការសម្រេចចិត្តជ្រើសរើស
យកគេឬយកបង។
តែមនុស្សប្រុសពីរនាក់មិនអាចមានស្រី(ប្រពន្ធ)មួយរួមគ្នាទេ។

តែពេលខ្លះបងគិតថាអូនដើរធ្វើការជាមួយគេគ្រាន់ជាឡេះ
សម្រាប់ការដើរលេងរបស់អូនជាមួយគេប៉ុណ្ណោះ។
(គ្រាន់តែការគិតមិនមែនការចោទប្រកាន់ទេ)

តែបងផ្តាំអូន លះបង់ដើម្បីផលប្រយោជន៍ធំមិនមែនដើម្បី
ផលប្រយោជន៍តូចតាច ស៊ីឆ្ងាញ់ ដើរសប្បាយ  បានលុយចាយ
បន្តិចបន្តួច រួចបង្អួតប្រាប់គេឯងថាអស្ចារ្យទេ។

បងហ៊ានថាលុយចាយបន្តិចបន្តួចព្រោះ
ពេលមានអាសន្នក្រៅពីលក់របស់អូនគ្មានលុយសម្រាប់ដោះទ័លទេ។

ធ្វើចិត្តអោយរឹងមាំហើយធ្វើតែងារណាដែលគាប់នឹងភ្នែកទេវតាណាអូន