Sunday, July 3, 2016

ការងាររត់តុនៅហាងផឹកស៊ី

០៣ -​ ​៧​ -  ២០១៧

ទីបំផុតសារភាពហើយ លោកប្រុសទាំងឡាយនិងលោកប្តីទាំងឡាយ ដែលអោយប្រពន្ធធ្វើការងារនេះ គួរតែដឹងដែរហើយ!

ធ្លាប់តែឮគេនិយាយថា ធ្វើការនៅនួនប្រុស បើចេះរក រកលុយបានដែរតើ?
ថ្វីបើការងាររត់តុ តែមុនពេលគេចេញទៅធ្វើការ គេទៅកន្លែងធ្វើសក់ធ្វើខ្លួនដូចជាទៅស៊ីការគេអញ្ចឹង។
លុយការងារប្រាក់ខែបីដុល្លារមួយថ្ងៃដែលសម្រាប់តែធ្វើខ្លួនមិនគ្រាន់ផងនោះ គឺមិនសំខាន់ទេតែលុយធីបដែលបានមក ពីសម្រស់ដែលបង្ហាញនៅពេលធ្វើការនោះធំជាងឆ្ងាយណាស់ ចឹងហើយបានជាប្តី
តែងសួរថាយើងអ្នករត់តុម៉េចចាំបាច់តែងខ្លួនកែសម្រស់អោយស្អាតលើសពីភ្ញៀវទៅទៀតនោះ?

តើលុយដែលគេរកបានតាមរយអី?
១_ លុយធីបដែលនៅសល់លើការចំណាយរបស់ភ្លៀវ (អាច ៥០០០៛​ ១០០០០៛...)បើមិនបានអង្គុយញ៉ាំកំដរ ជិតផ្ញៀវអោយភ្ញៀវស្ទាបលូកលាន់ទេនោះ។
២_ លុយនុយសន្ទូចជាអន្ទាក់របស់ភ្ញៀវដើម្បីងាយហៅចេញក្រៅពេលក្រោយ(២០$ ៣០$ ដប់ម៉ឺនរៀល ម្ភៃម៉ឺនរៀ តាមតែភ្ញៀវដៃទូលាយ)
៣_ លុយដែលបានមកពីភ្លៀវទិញម៉ោងពីថៅកែមកចេញក្រៅ (ភាគច្រើននាំទៅការ៉ាអូឃេ ញ៉ាំអាហារខាងក្រៅ រួចនាំចូលផ្ទះសំណាក់)
៤_ លុយដើរជាមួយភ្ញៀវដែលណាត់ញ៉ាំអាហារឬដើរកំសាន្តជាមួយ ដែលមិនមែនក្នុងម៉ោងធ្វើការ ដូចជាហៅទៅអាហារពេលព្រឹករួចដឹកទៅលេងផ្ទះឬផ្ទះសំណាក់ភាគច្រើនគេនិយាយថាស្នាក់នៅទីនោះគ្មានប្រពន្ធនៅជាមួយ។ (ភាពឆ្លាតរបស់ភ្ញៀវនិងម្ចាស់ខ្លួនដែរព្រោះជាកន្លែងដែលនៅដើម្បីបន្លំថានាំមកលេងផ្ទះគ្រាន់តែការរាប់អានអត់មានអីក្រៅពីនោះទេ)។

ខ្ទង់ចំណាយខ្ពស់បែបនេះមិនមែនភ្ញៀវមើលមិនឃើញផលប្រយោជន៍ដែលនឹងទទួលបាននៅពេលក្រោយទេ។ឯអ្នកទទួលលុយពីគេក៏ដឹងខ្លួនដែរថានឹងធ្វើអ្វីដើម្បីឆ្លើយតបទៅគេវិញដែរទើបហ៊ានទទួលលុយពីគេ។

(មានត)

No comments:

Post a Comment