Saturday, July 2, 2016

មានរឿងមួយចង់និយាយ


ហេតុអីបានខ្ញុំមមានសម្លេងនិយាយនេះ

 នៅពេលដែលអារ័ត្ននៅធ្វើការនៅនួនប្រុស
​រាល់ម៉ោង១១យប់ខ្ញុំតែងទៅយកគេចេញ
ពីកន្លែងធ្វើការមកផ្ទះ ដោយសាតែសុខានៅផ្ទះផ្លូវនោះដែរអារ័ត្នក៏អោយគេ
ជិះម៉តូមកជាមួយតែម្តងទៅ។ ហើយជួនកាលប្តីគេមកយកទៅក៏មាន។
មិនដែលចាប់អារម្មណ័ថាគេមានទាក់ទងអ្នកណាទេតែគ្រាន់តែដឹងថា
ក្នុងទូរស័ព្ទអារ័ត្នមានតែលេខសុខានិងខ្ញុំទេដែលខលចេញចូលច្រើនបំផុត។
អារ័ត្នបានលក់ទូរស័ព្ទខ្ញុំអោយគេដប់ម់ុឺននៅពេលដែលគេចង់ថតរូបមិនកើត
ក៏យកមកអោយខ្ញុំធ្វើហើយខ្ញុំឃើញទូរស័ព្ទគេមានតែមួយលេខពីរដែលឧស្សាហ៍ខលមក
សុខា ច្រើនបំផុត។ដោយដាក់កម្មវីធីថ្មីខ្លាចបាត់លេខគេខ្ញុំក៏ថតលេខទាំងអស់ជារូបភាពទុក
ទុកការពារនៅពេលភ្ញៀវសួររកព្រោះមានប្រវត្តភ្ញៀវងខឹងរឿងនេះ។

ថ្មីៗនេះទូរស័ព្ទIphoneដែលលក់អោយគេមានបញ្ហាគេក៏យកមកអោយខ្ញុំធ្វើវិញ។
អង្គុយទល់មុខគ្នាខ្ញុំនិយាយរបៀបអ្នកយល់ស្គាល់គ្នាទៅកាន់សុខា:
អារ័ត្នមិនគួរធ្វើបែបនេះជាមួយបងទេ បងស្តាយណាស់បើកុំនាំគេអោយទៅធ្វើការ
នៅនួួនប្រុសក៏មិនមានរឿងអីកើតឡើងដែរ បងសែនសោកស្តាយក្រោយណាស់។
ពាក្យក៏ក្រៀមក្រំទៅកាន់គេធ្វើអោយគេទ្រាំនិយាយរឿងទាំងអស់យ៉ាងវែងមកកាន់ខ្ញុំបាន។
ខ្ញុំស្តាប់ដូចជាទំនងដឹងរឿច្រើនដែលទាក់ទងនឹងអារ័ត្នក៏យកទូរស័ព្ទថតទុករួចរួតឆាតអោយ
ស្តាប់ដើម្បីសួរគេ។គេខឹងខ្ញុំដឹងរឿងគេច្បាស់ពេកទំនងលែងអាចលាក់បានគេក៏ខឹងផ្ញើបន្តអោយ
ប្តីសុខា ប្តីសុខាគ្រាន់តែឃើញមិនទាន់ស្តាប់ផងក៏វាយប្រពន្ធទាំងយប់(សុខានិយាយ)
សុខាខលមកសួរខ្ញុំវិញបងឯងអោយសម្លេងខ្ញុំនិយាយទៅបងរ័ត្នឥឡូវកាត់ផ្ញើមកប្តីខ្ញុំ
ប្តីខ្ញុំវាយខ្ញុំថាខ្ញុំចូលផ្ទះសំណាក់ដេកជាមួយប្រុសវាយខ្ញុំទៀតកាលពីយប់។
បងអត់ជំរើសទេ បើមិនផ្ញើអោយគេទេ គឺគេលាក់បងរហូត ហើយគេមានឱកាស
មានមនុស្សពីនាក់ដែលគេនិយាយទៅកាន់ថាស្រលាញ់ដូចគ្នាដោយអ្នកទាំងពីរមិនដឹងទាំងសងខាង។
បងផ្ញើអោយតែគេដឹងមិនគួរគេឮហើយខឹងក្រេវក្រោតជាមួយអូនក៏ផ្ញើចេញបន្តអ្នកផ្សេងៗទៀតដើម្បីគេរករឿងអូនទេ។

ទើបតែឮនៅល្ងាច 02-7-2016 នេះដោយសាតែទៅញ៉ាំបាយជាមួយគ្នាកន្លែងតាម៉ាប់ចាស់ខាងត្បូង
សូរិយាម៉ល។

ដោយសាតែសម្លេងនេះមានអ្នកខ្លះ បានព្រលយពាក្យចង់សម្លាប់ខ្ញុំទៀត?
បើសិនមែនខ្ញុំគួរយករឿងនេះផ្ញើសាទៅFBសម្តេចនាយករដ្ខមន្ត្រី ស្ថានីយទូរទស្សន៍ និង សារពត៌មាន
ផ្សេងៗអោយបានដឹង។ តែគិតថាគេមិនបាននិយាយទៅចុះជួនកាលព្រោះតែខឹងមួយភ្លែតតែប៉ុណ្ណោះ។  តែបើបានឮបែបនេះហើយអ្នកណាក៏ដោយក៏គួរតែប្រយ័ត្នទុកមុនដែរ។
ហើយអ្នកដែលស្ស័យគឺអ្នកដែលខ្ញុំបានកត់លេខទូរស័ព្ទទុករួចហើយ។
គ្រាន់តែរឿងស្នេហ៍តូចកំប៉េចកំប៉ុក
ចង់ដាក់ក្លាយខ្លួនអោយមានឈ្មោះជាឃាតករ
សូម្បីតែទេវតាក៏មិនលើកលែងអោយដែរ។

ជំរើសរបស់អ្នកចេះ អ្នកឆ្លាត:
-ឈប់ទាក់ទងជាមួយមនុស្សដែលមិនអោយផលប្រយោជន៍ដល់យើង។
-លប់រឿងមិនល្អដែលទាក់ទងនឹងខ្លួនយើងកុំអោយខ្ចខ្ចាយទៅទៀត។
-ក្រេវក្រោធហឹង្សាមិនមែនជាជំរើសរបស់អ្នកឆា្លតទេ។
-គ្មានភ្លើងគ្មានផ្សែង មិនដែលសុខៗគេអាចរកនឹងបង្កើតរឿងបានទេ។
-ទាក់ទងមនុស្សប្រុសស្រីគឺអញ្ចឹង ចំអ្នកអោយសំណាងយើងគឺហេងហេង
ចំអ្នកនាំទោសដល់យើងគឺទោសអោយយើង ថ្វីបើយើងគិតថានឹងបានលាភសការ
ដ៏ធំក៏ដោយព្រោះអនាគតមិនអាចមើលឃើញ។

No comments:

Post a Comment