Wednesday, July 20, 2016

អូនណា ក្អកខ្លាំងពេកយកមកពេទ្យ គន្ធបុប្ផា

19-7-2016
អារ័ត្នបានយកកូនមកពេទ្យ គន្ធបុប្ផា ព្យាបាលជំងឺក្អក(ស្អួត)។
ម៉ោងប្រហែល៦កន្លះខ្ញុំបានទៅកាន់ទីនោះសួរសុខទុក្ខ។ តែខលគេយ៉ាងយូរគេមិនលើកទូរស័ព្ទទេ
គេប្រាប់ថាជាប់រវល់បន្តិច។
កន្លះម៉ោងក្រោយមកគេចេញមកក្រៅទិញបបរអោយកូន។ គេនិយាយម្តងចេះម្តងចុះពិបាកយល់ណាស់។
ហាក់នៅក្នុងពេទ្យមានអ្នកណាមកដែរដោយអាថកំបាំង។
គេដកកាបូបអោយថ្ងៃបបរខ្ញុំឃើញមានលុយប្រហែលជាបួនម៉ឺនខ្ញុំសួរថាបានលុយពីណា គេថា
ប៉ាអោយដប់ដុល្លារ ខ្ញុំក៏ហុចអោយគេដប់ដុល្លារដែរទៅ។
យប់ឡើងគេខលតាមFBមកលេង។

20-7-2016
មួយថ្ងៃពេញដូចជាមិនមានទំនាក់ទំនងគ្នាអីទេ

20-7-2016
ម៉ោង៤ព្រឹកក្រោកឡើងក៏បាន
ឃើញសារតាមFB​ សរសេរសួរសុខទុក្ខ ហើយប្រាប់ថាកូនឈឺ ជំងឺរើមិនទាន់ជា
យកមកពេទ្យវិញទៀតហើយ។

21-7-2016
កូនឈឺចេះតែចុកពោះ  ពេទ្យប្រាប់ថា មានកូនកណ្តុរនៅក្នុងពោះ

22-7-2016
លោក វុធខលមកនិយាយជាមួយថាមកបង្ហើយកិច្ចការ ល្ងាចត្រលប់ទៅតាកែវវិញហើយ
គាត់និយាយថា អារ័ត្នប្រគល់អោយបងឯហើយ ឈប់រវល់ទៀតហើយ
មកមកស្នាក់នៅផ្ទះសំណាក់គ្រួសារ​បានមកអង្គុយនិយាយលេងជាមួយគ្នាជិតមួយម៉ោង
ទើបជូនម៉ូតូគាត់ទៅផ្ទះសំណាក់វិញ។
22-7-2016 នេះដែរ Mala ក៏មកភ្នំពេញដែរ
មកភ្ជាប់ពាក្យក្មួយបើតាមគេនិយាយតែហាមអោយលោកវុធដឹង។
តាមពិតម៉ាឡាគេថាយប់នោះគេបានទៅពេទ្យដែរឃើញលោកវុធបីអារ័ត្នដាក់ ទុកៗ គេមានការតក់ស្លុតណាស់ក៏ត្រលប់ទៅវិញ។​គេចាប់ផ្តើមចូលcomment ដៀលជេរអារ័ត្ននិងខលមកដៀលលោកវុធសុទញធតែ កែអីៗចឹងទៅវាជារឿងរបស់គេទេ។

ពេលដែលខ្ញុំទៅពេទ្យថាសួរសុខទុក្ខកូនហើយសួរ
ថានៅចង់ញ៉ាំភីសាទៀតអត់ តែ ទៅដល់កូនគេប្រាប់ថាម៉ាក់គេ ចុះទៅទិញអីអោយញ៉ាំ តែតាមការពិតមិនមែនទេ គឺគេដឹងថាលោមវុធនៅស្នាក់នៅភ្នំពេញនៅឡើយ។
គេតាមរក។ហើយដូចចគេដឹងតម្រុយលោកវុអមកកាន់កន្លែងខ្ញុំចឹង គេធ្វើជាឆាតមកកាន់ខ្ញុំដូចនេះ

គឹលប់រាល់ឆាតជាមួយគ្នាតាំងពីបីឆ្នាំមុនចោលអស់ខ្លាចលោកវុធឃើញ។
សង្ស័យគេអោយលោកវុធមើលអាខោននេះដែរ។

ដោយតាមរកមិនឃើញគេមានតែវិធីម្យ៉ាងទេ ខលប្រាប់លោកវុធពីបាកក្នុងខ្លួនជំងឺចាស់រើ
ធម្មតារាល់ពេលកើតឡើងគេខលហៅម៉ាក់ឬប៉ាហើយខ្លះម៉ាក់ប៉ាសួរទៀតថាគួរប្រាប់ប៉ាចៅរ័ត្នឬអត់ក៏មាន។

តាមពិតមិនមែនធ្វើពុតអី អោយតែគេគិតច្រើនឬខឹងខ្លាំងតែបន្តិចគឺក៏ស្ទះមែន។
តែយប់នោះពេលដែលគេស្រែកថាឈឺណាស់ៗគេបានលួចតាមមើលលោកវុធដើរចេញទៅក្រៅរបង។
គេខ្លាចលោកវុធទៅចោលបាត់ទៀត។
នៅពេលដែលម៉ាក់ប៉ាគ្រៀទៅដាក់ ទុកៗ ចង់ទៅជួយតែពេលនោះគិត ជាតួរនាទីលោកវុធច្រើនេជាង។
ពេលនោះគិតថាទាំងម៉ាក់ក៏ទៅជាមួយទាំងអស់គ្នាក៏ឡើងទៅលើក្រែងគ្មានអ្នកមើលអូនណា
តែដឹងអីមិនបានមើលឡើងទៅឃើញកុង(ប៉ា)នៅទីនោះក៏ចុះមកវិញមិនអោយគាត់ឃើញទេ។
បាត់ពត៌មានឈឹងទូរស័ព្ទលោកវុធក៏ខលមិនចូលបិទរហូត។

23-7-2016
តាមពិតតាំងពីថ្ងៃទី២២មកម្លេះលោកវុធបានប្រាប់ថាពេលការងារចប់ហើយគាត់ត្រូវត្រទៅតាកែវវិញល្ងាចនេះ។គាត់ផ្តាំថាកុំភ្លេចទៅទៅមើលអារ័ត្នផង។
ចឹងដោយសាយប់នោះជាប់សន្យាទិញ ភីសា អោយអូនណាក៏ប្រញ៉ាប់ទៅដែរទៅ
ពេលទៅដលគេថាហេវតែម៉ាក់ចុះទៅក្រោមទិញអីអោយញ៉ាំហើយ?
ក៏អង្គុយនិយាយលេងមួយសន្ទុះអ្នកគ្រែជាមួយគេទិញបាយឆាទៅរួចហៅោញ៉ាំជាមួយតែគេមិនញ៉ាទេ
គិតតែសួររកម៉ាក។ តាមពិតម៉ាក់មិនមែនចុះមកទិញអីអោយកូនទេគឺចុះទៅខលហៅរកពូវុធ។
ពូវុធខលហៅអោយចុះមកមើលតែខំរកមិនឃើញសោះ។
រឿងរ៉ាវបន្ទាប់ទៀតនិយាយរួចហើយ។

24-7-2016
មកដល់ពេលនេះខ្ញុំគិតកាន់តែច្បាស់ថាលោកវុធនិយាយអីមិនពិតទេ
ហេតុអី?
-រាល់ពេលគាត់នៅជិតអារ័ត្នមិនដែលបើកទូរស័ព្ទ រាល់សួររឿងនេះគាត់ថាបើករហូត
-គាត់និយាយថាជួយទៅអើតគ្នាផង គាត់មិនបានទៅទៀតទេតែរាល់សួរសន្តិសុខដែលស្គាល់គេថាឃើញមកតែរហូតហ្នឹង។

-ម្សិលមិញគាត់និយាយថាគាត់ខ្វះលុយខលអោយម៉ាក់រក១០០ដុល្លារផ្ញើរទៅអោយគាត់នៅក្រសួង
ទទួលបានរួចហើយតែមិនដឹងម៉ាក់គាត់បានលយយពីណាវ៉ែអោយគាត់ទេ មានចងកាគេ
-កំពុងតែនិយាយជាមួយលោកវុធនៅខាងក្រៅអារ័ត្នគេធ្វើជាចេញមកដេញលោកវុអអោយទៅទិញទឹកកក
ស្អំអោយកូន តាមលោកវុធខ្សិបប្រាប់ថានៅក្នុងខ្លួនគាត់មានលុយមិនដល់មួយម៉ឺនរៀលផង។
ចង់ទៅកំពតតែគ្មានលុយសោហ៊ុយទៅ។
-គិតថាដូចជាយ៉ាប់ពេកក៏ហុចលុយ៥០ដុល្លារអោយសិនទៅតែគាត់សុំមានលក្ខ័ណ្ឌថា
ហាមប្រាប់អ្នកណាអោយដឹងរឿងអត់លុយនិងខ្ចីនេះជាពិសេសអារ័ត្ននិងម៉ឡា។
 ល្ងាចនេះគាត់ចេញទៅកំពតហើយ។
-មនុស្សត្រង់ចូចខ្ញុំងាយជឿគេណាស់ ក្រោយពៅចេញsteamក៏សាកខលទៅលោកវុធបីបួនដង តែបិទរហូត
ទាំង០១៧ ទាំង០៨៨ មានន័យថាគាតនៅជាមួយអារ័ត្នដដែល។
ខ្លាចថាគាត់ទៅកំពតមែន ខ្លាចថានៅពេទ្យអត់មានលុយក៏ចូលទៅមើលទាំងពេលម៉ោងបិទមិនអោយចូល
តែដោយទៅស្គាល់អ្នកយាម​ ក្រោយពីនិយាយលេងជាមួយហើយ គេម៉េចមកតែយប់ៗចឹង? ប្រាប់ថាមានពេលតែពេលហ្នឹង។ ចូលទៅឃើញម៉ាក់ជាមួយអូនិច អង្គុយគំដរអូនណាក័ឺមួយភ្លែតខំញញឺមដាក់ម៉ាក់តែគាត់ធ្វើដូចជាមានកំហឹងជាមួយក៏ចុះមកវិញហើយ ជីះម៉ូតូហួសទៅផ្ទះឫស្សីកែវដោយចង់ដឹងថាលោកវុធកាត់ទៅកំពតឫមិនទៅ? តែអស់ចិត្តហើយមកវិញទាំងចរន្តឈាមក្តៅភាយៗចេញពីខ្លួន។
ដេកគិតមួយយប់ក៏សម្រេចិត្តមិនអាច មិនអាច មិនអាច បន្តទៀតទេ ចប់បានហើយ
ឈប់ទៅជួបទៀតហើយ ចាំតែដល់ដាច់ខែ(ប្រហែកថ្ងៃ ១ខែ៨)ទៅទាលុយរួច គឺលែងមានអីទាក់ទងហើយ
(ចង់យកលុយមកធ្វើខួបកំនើតខ្លួនឯងនៅថ្ង 01-08-2016 នេះម្តង ព្រោះតែធ្លាប់ធ្វើអោយគេមិនដែលធ្វើ សម្រាប់ខ្លួនឯងទេ)


25-7-2016
ខ្ញុំសួរទៅគេ ថា
V.អូន បើអូនមានប្រុសច្រើនចឹង ហើយរាល់ពេលដេកជាមួយគ្នា លាតរហូត ចុះដល់ពេលមានកូនជាកូនអ្នកណា?
R. កូនខ្ញុំ!
V.ចុះបើកូននោះកើមកអ្នកណាទទួលចិញ្ចឹម?
R. ខ្ញុំ!
V. ចុះបើជំងឺឆ្លង ពីម្នាក់ ទៅម្នាក់ គិតម៉េចទៅ
R. ងាប់ទាំងអស់គ្នាទៅ?
បើអ្នកីតថា អ្នកធ្លាប់មានស្រីខាងក្រៅ ហើយខាងស្រីចូលចិត្តសំដែងកាេស្មោះ
(មិនបាច់ប្រើស្រោមអនាម័យ) សូមអញ្ជើញទៅពិនិត្យសុខភាពទាំងអស់គ្នា






















No comments:

Post a Comment